ធម៌សូត្ររម្ងាប់មេទី១
ទើបអញផ្ចាញ់ទាំងអាសូរី ទើបអញផ្ចាញ់ទាំងអាសូរ៉ាធំ
ទើបអញផ្ចាញ់ទាំងព្រាយនៅលើភ្នំ ទើបអញផ្ចាញ់ទាំងព្រា យនៅលើអាកាស
នៅចន្លោះមាត់ជណ្ដើរ ទើបអញផ្ចាញ់
ទាំងព្រាយហោះព្រាយហើរព្រាយដើរលើដីទាំងព្រាយក្បាល៨ ទើបអញផ្ចាញ់នៅមាយាកូនខ្ចី
ទើបអញចម្លងគ្រោះកាចនៅភូមិលំអិតដៃយ៉ូវ នៅមេរបស់ដាវគម្ព័ន្ធយស្សា ទើបអ
ញផ្ចាញ់ទាំងអាសូរីទាំងអាសូរ៉ា ទើបអញផ្ចាញ់ទាំងរោគសា មសិបសង
អញផ្ចាញ់ទាំងពីមុខ អញផ្ចាញទាំងពីក្រោយ អញ
ផ្ចាញ់ទាំងមេព្រាយរលាយចំណងអាប់ធ្មប់បន្សាបសីល អញខ្ទប់ហោង វិនាសន្តិ អសេសតោ ។
ធម៌សូត្ររម្ងាប់មេទី២
ទើបគ្រូប្រើអញរម្ងាប់អស់ទាំងចង្រៃសារពើ ឬស្សីឈើ គ្រឿងផ្ទះចាស់ថ្មី
បែកជើងរលំរលាយទ្រុឌទ្រោមខ្ពស់ទាប វែងខ្លី សសរចង្រៃមានភ្នែកវេចកោង ប្រ
ហោងពាំសំបកប្រ ឡាយលុតសឆ្អឹងដ៍មានពិសចង្រៃ ទើបគ្រូប្រើអញអោយ
រម្ងាប់អស់ទាំងចង្រៃ អំពីមេដំបូលចន្លោះបង្កង់ចុងផ្លានគ្រប់ រនូតរនាបរណាំង
ជញ្ជាំងខ្សែទ្វា បង្អួច ខ្នូចខ្នាប់ ស្បូវកណ្ដា ប់ចាប់កាំបិត ។
ទើបគ្រូប្រើអញរម្ងាប់អស់ទាំងចង្រៃ សព្វ ជនណាៗ សត្វមានជើង៤ ជើង២ គឺកុក ខ្វែក
ទីទុយ មៀម មុំ ញញី ស្មាបា ស្កា សំពោច ទោច ឪឡរ ចូលមកក្នុងស្រុក
រត់ចូលគ្រប់ច្រកល្ហកក្នុងភូមិនេះ រម្ងាប់ទាំងអស់ ។ ទើបគ្រូ ប្រើអញ
រម្ងាប់ទាំងបាតកំបុតស្មង ត្រូវសាច់ ពីងពង ត្រូវ លោងពីងធ្លាយ ។
ទើបគ្រូប្រើអញបាចសាចប្រវាស់ប្រវែង បណ្ដោយទទឹង
ទើបគ្រូប្រើអញបាចសាចពីមុខពីក្រោយ អោយរលេះរលួយ សព្វ សត្រូវ វិនាសន្តិ អសេសតោ
។
ធម៌សូត្ររម្ងាប់មេទី៣
នមោពុទ្ធាយ សិទ្ធិកិច្ចំ ធម្មោ សង្ឃោ ទើបអញកាន់តេជ អំណាច ព្រះពុទ្ធ
ព្រះធម៌ ព្រះសង្ឃ ស្ដេចមានជ័យព្រះអង្គ បើកព្រះឱស្ឋមានព្រះ
បន្ទូលព្រះអង្គប្រើ អញអោយបាចសា ចនៅទិព្វមន្ត
អញបាចសាចចេញទៅត្រូវអ្នករលេះរលួយ រំដោះអស់គ្រោះជោគ
គ្រោះជាំគ្រោះកាចឧទ្ទបាទចង្រៃទាំង ខ្មោចណាៗ ខ្មោច ដាច់សង្វែង ខ្មោចវេច
ខ្មោចវែង ខ្មោច តែងតែធ្វើគេរកស៊ីនៅជួររបង ខ្មោចដែលចម្លងចតុភូតជើង ថ្ក
នមោពុទ្ធាយ នមអឧ ឥស្វាសុ សុស្វាឥ ទើបគ្រូប្រើអញ
អោយបាចសាចនៅទិព្វមន្តដ៍ឆើតឆាយ អញបាចសាចចេ ញទៅ
ត្រូវក្បាលពីងបែកត្រូវភ្នែកពីងខ្វាក់ ត្រូវជើងពីងបាក់ កំបុតត្រឹមស្មង
ត្រូវសាចពីងពង ត្រូវ លោងពីងធ្លាយ ត្រូវ ដោះពីងខ្វាយបែកទាំងថ្លើម
ហើមទាំងប្រម៉ាត់សសៃសួត ទើបប្រើឆេះរ៉ា ឱម្មឆេះរ៉ា មហាឆេះរ៉ា
ឆេះទាំងសង្សាកូនពីង ឯនាយឆេះទាំង ក្បាលខ្មោច ឆេះទាំងក្បាលព្រាយ ន ម អ ឧ សោ
ឆេះទាំងដែន ឆេះទាំងដិន ឆេះទាំងឥន្ទទាំងព្រហ្មទាំង យមបាល ឆេះទាំងព្រះកាល
សព្វសត្រូវ វិនាសន្តិ អសេសតោ ។
ធម៌សូត្ររម្ងាប់មេទី៤
ឥតិបិសោ ហឹងខាព្រះថៅ(ខ)ឧតិតួព្រះគាថា ព្រះទិព្វ មន្តឆើតឆាយ
ចង្រៃដៃហឹងទាំងពួងទាំងត្បូងកុំបីពីងនៅពីង ចេញតែម្ដង ពីងស្រាយចំណង ពីងអោយ
ឆាប់ ពីងនៅនិង ស្លាប់ពុំលែងហោង រីមន្តប្រសើរកន្លង អញបាញ់ទៅម្ដង ត្រូវ
ក្បាលពីងបែក ត្រូវភ្នែកពីងខ្វាក់ ត្រូវជើងពីងបាក់ កំបុតត្រឹម ស្មង
ត្រូវសាចពីងពង ត្រូវលោងពីងធ្លាយពីងចេញទៅអោយឆាប់ អញជាគ្រូបាធ្យាយ
ពីងកុំរឹងនៅ អញពត់ដែកមកវៃ ពុំមានអាសូដាច់ខ្នងពោះទ្រូងធ្លាយលោង ឈាមហូរ
រដាច់រដោច ឈឺចាប់ខ្លោចផ្សារ អញស្គាល់ពីងឯងហើយ ពីង ឯងមកស្ថិតនៅលើត្បូង
ហោរ៉ាពោះខ្នងឆ្អឹងសសៃរោមស្មា ក្រឡាសាច់ អញបាញ់ពីងបាចពីងផ្លាត ទៅពានលើ
ជញ្ជាំង អញបាញ់ពីងបាំងពីងរត់ចូលដេក អញបាញ់ពីងម៉ក់ ពីងរត់ ចូលមុង
អញបាញ់ពីងពុង ពីងរត់ចូលឬស្សី ពីងរត់គ្រប់ច្រក ល្ហកចន្លោះ អញបាញ់ពីងអស់
ទាំងទ្រព្យរបស់កន្ទេលខ្នល់ ខ្នើយជ្រៀបពូកគ្រែ ព្រំ រនាំងវាំងនន់
សំពត់អាវសាប៉ៃចង្រៃ ៗលំពែងដាវ អញបាញទាំងក្នុង អញបាញ់ទាំងក្រៅ អញបាញ់ទាំង
ទាណង រនូតរនាប ជញ្ជាំងទ្វាខ្សែបិទបង្អួចខ្នូចខ្នាច់
អញបាញ់ពីងបាំងពីងរត់ចូលក្រម៉ា អញបាញ់ពីងម៉ក់ ពីងរត់ ចូលស្បូវ
អញបាញ់ពីងត្រូវពីងចេញតាមបង្អួច អញបាញ់ពី ងពួចពីងធ្លាក់ដល់ដី អញបាញ់ពីងបី
ពីងខ្ចាត់ទៅរបង អញ តាមទៅចាប់ អញតាមទៅចង ពីងរត់ខ្ចាត់ខ្ចាយ សព្វ សត្រូវ
វិនាសន្តិ អសេសតោ ។
ធម៌សូត្ររម្ងាប់មេទី៥
ឱម្ម នមោ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ ទសបា រមីតានុភាវេន
ទសឧបបារមីតានុភាវេន ទសបរមត្ថបារមីតា នុភាវេន ទសពលា មហាតេជោ បញ្ច ពុទ្ធោ
រំពេជហុនៗ ទើបអញ្ជើញព្រះពុទ្ធមានបុណ្យអ្នកអប្បលោកមកអាចសន្ធា ប់
រម្ងាប់ទាំងព្រាយហោះ រម្ងាប់ទាំងព្រាយហើរ រម្ងាប់ទាំង ព្រាយ
ដើររម្ងាប់ទាំងព្រាយក្បាល៨ រម្ងាប់ទាំងព្រាយកូនខ្ចី រម្ងាប់ទាំងព្រាយ
ហិន្តិយោងខ្នងកោធាសី រម្ងាប់ទាំងគ្រុឌ គ្រោះឥន្តិរ្ថិយ្យ
រម្ងាប់ទាំងមិត្តព្រះគ្រោះអត់អ្នកដោះនៅផ្ទៃ ខាងក្រោម
រម្ងាប់ទាំងព្យុះអម្ពលង្កា រម្ងាប់ទាំងអ្នកជិកដំបូក ឃ្មុំទំផ្ទះ
រម្ងាប់ទាំងកុកទំផ្ទះ រន្ទះបាញ់ភូមិ រម្ងាប់ទាំងព្រាយ មាយា ។
រម្ងាប់ទាំងអ្នកយោគី សង្កត សង្កួត សង្កេត ធ្មេញ វេញ
ព្រះកម្មដាំព្រះនេត្រចុះ រម្ងាប់ទាំងស្វេតឆត្រ បិទផ្លូវប្រវែងកែ ងខ្សែ
បញ្ជាន់ភូមិជ័យ បង្រួមភូមិចាស់ រម្ងាប់ពស់ចូលផ្ទះ រម្ងាប់ទាំងអ្នកជិកភ្នំ
រលំឈើធ្វើព្រះវិហារ វាក្បាច់រចនា គូធ្លាក់ចាក់ស្រេះរមាស់ត្រចៀក បៀតជើងធ្មេញ
កាត់ត្រចក ដកភ្លុកអំពីគុជសា រម្ងាប់ទាំងពោះថ្មដា រម្ងាប់ទាំងពាលដែ
លដេកមមីមមើរយល់សប្ដិ រម្ងាប់ទាំងអាប់ធ្មប់ រម្ងាប់ទាំងព្រឺ ព្រួច
រម្ងាប់ទាំងឆ្កួតលីលា រម្ងាប់ទាំងឧបទ្រព្យចង្រៃ រម្ងាប់ទាំ ងកាទៃ កាលកិណ្ណី
រម្ងាប់ទាំងរោគព្យាធិ រម្ងាប់ទាំងព្រាយ មាយា ។
រម្ងាប់ទាំង គ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះថ្ងៃ
រម្ងាប់ទាំងខ្មោចនានា ពីងយោពីងយាពីងមកមាន គ្នាពីងមកម្នាក់ឯង អំពីទិសទាំង៨
ពីងដើរទាំងយប់ ពីងដើរ ទាំងថ្ងៃ ពីងដើរពីយប់ដោយសព្វនានា ពីងមកមានគ្នា ពីង
ដាច់សង្វែង ខ្មោចតូចខ្មោចធំ ខ្មោចតែងដើរធ្វើគេ នៅខ្មោច ស្មូរជន
ទើបអញសូត្រសំដែងនៅទិព្វមន្ត ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
ព្រះកែវវិជ័យនៃពុទ្ធរតន មាត់អញអើយបីដូចរន្ទះ
ទាំង៧សែនអញស្រែកតែម្ដងកក្រើករបើកទាំងបាតដាល ចក្រវាឡ ពុទ្ធាយាយី ធម្មាយាយី
សង្ឃាយាយី ទាំងក្រឡា មហាប្រឹថពី ឱម្មពុទ្ធីនាគរាជា ឱម្មរម្ងាប់ មហារម្ងាប់
ស្ដាប់ បង្គាប់អញជាគ្រូបាធ្យាយ សព្វ សត្រូវ វិនាសន្តិ អសេសតោ ។
ធម៌សូត្ររម្ងាប់មេទី៦
សរោមេ ពុទ្ធ វញ្ចសីលា តេ ព្រហ្មទេវតា និរាស្សំ បីសាច ចេវ សិទ្ធិកិច្ចំ
សិទ្ធិកម្ម សិទ្ធិលាភំ ភវន្ដុ មេ ទើបអញ្ជើញព្រះ ឥន្ទ ព្រះប៉ុន្លៃ
ហៃព្រះឥន្ទឡែវៗ ព្រះព្រហ្មនៃព្រះយំលេវឡែ វៗព្រះកាលនៃព្រះចតុលោកបាលលេវឡែវ
ព្រះពិស្ណុកាឡើ នឡងម៉ារ័កកូវ ព្រះសិទ្ធិកែកូវ ទើបគ្រូប្រើអញអោយកាន់ស
រព្រះបរបាញ់ជម្រះនូវចង្រៃឧបទ្រព្យ ទើបគ្រូប្រើអញអោយ កាន់សរភ្លើង
បាញ់ទៅឆេះឡើង ឆេះអាបឆេះធ្មប់ ទប់ក្រិត្យា ឆេះខ្មោចអារក្ខបក្សា ពីងមកយាយី
អំពីទិសទាំងប្រាំបី ពីង ដើរទាំងថ្ងៃពីងដើរទាំងយប់ ពីងឈរពីងឈប់ សព្វដោយ ណាៗ
ពីងមកមានគ្នា ពីងមកម្នាក់ឯង ទើបអញសំដែងព្រះ គាថាធម្មបទ
ព្រះកែវវិជ័យនៃព្រះរតនមាត់អញអើយ បីដូច សូរ្យសព្ទរន្ទះទាំងប្រាំពីសែនហោង
អញសូត្រឡើងកាល ណាអោយសត្រូវបាក់បបខ្លបខ្លាច សរអញមួយឈ្មោះព្រះ ពាយ្យវាល
បាញ់ទៅត្រូវក្បាលពីងបែក ត្រូវភ្នែកពីងខ្វាក់ ត្រូវជើងពីងបាក់កំបុតត្រឹមខ្មង
ត្រូវសាច់ពីងពង ត្រូវទ្រូងពីង ធ្លាយ កុំបីទទឹងនិង អញជាគ្រូបាធ្យាយហោង
ឱម្មសិទ្ធី ស្វាហាយ ។
ធម៌សូត្ររម្ងាប់មេទី៧
ឧ ម នមោ ពុទ្ធំ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុទ្ធោ បារមីតានុភាវេន ទសពលា
មហាតេជោ បញ្ច ពុទ្ធា មហាមុ នី សិរសា ពេជ្ជហុនៗ ព្រះពុទ្ធដ៍មានបុណ្យ
អ្នកអប្បលោក មកខ្ញុំ ទើបអញរម្ងាប់ទាំងផែនដីយុងយុទ្ធា ទាំងទ្វាទសារាសី
រម្ងាប់ទាំងចតុអនុព្ពិសី រម្ងាប់គ្រោះផ្ទៃក្រោម រម្ងាប់ទាំងព្យាម
អំពរនគរលង្កា រម្ងាប់ទាំងឆ្នេរសមុទ្រជលសា រម្ងាប់ទាំងឡា មហាប្រឹថពី
រម្ងាប់ទាំងគិរីសត្តបរិភណ្ឌ រម្ងាប់ទាំងចក្រវាឡ ទើបគ្រូប្រើអញ
រម្ងាប់ទាំងកុកទំផ្ទះ រន្ទះបាញ់ភូមិ រម្ងាប់ទាំង ព្រាយមាយា
រម្ងាប់ទាំងអ្នកធ្វើយោគី នៅអ្នករើសធាតុកាត់ សង្កត់សង្កៀតធ្មេញ វិញព្រះកាំ
ដាំព្រះនេត្រ បាំងស្វេតឆ័ត្រ បិទផ្លូវត្រឡែងកែងខ្វែងខ្សែសិន
ម្រោមឃ្មុំទំផ្ទះ ទើបគ្រូប្រើ អញរម្ងាប់ទាំងអ្នកពុះផ្គុំ ប្រមុំភ្លឺស្រែ
ប្រែផ្ទៃក្រោម លើកភូមិ ដ៍ជាថ្មី កសាងព្រះរូប ស្តូបចេតិយ ជិកស្រះ
ច្រេះដីតបន្ទាយ រាយនូវប្រឹថពី ក្រវីភ្លើងរន្ថើនដំណាប់ ដង្កាប់ញញួរ ទើបគ្រូ
ប្រើអញរម្ងាប់ទាំងដំបូល រលកទំ ឃ្មុំ ពង្រួតទំផ្ទះ ជម្រះរបង
រម្ងាប់ទាំងគងស្គរដ៍លាន់ឮឯង ដោយកក្រើក រម្ងាប់ទាំង អណ្តើក ត្រសេះ
ចូលភូមិលំនៅ រម្ងាប់ទាំងស្វាឱស្វាក្រេះ ចូលមកចតសម្រាន
រម្ងាប់ទាំងផ្សិតដុះក្បែរជើងក្រានពុំសុខ រម្ងាប់ទាំងមាន់ព្រៃ
មាន់ស្រុកចូលជល់ត្នាតតាំង រម្ងាប់ទាំង ស្រាំងទាំងឱម៉ាល់ចូលទិចអ្នក
រម្ងាប់ទាំងកុកក្រសាទំផ្ទះ ស្រៀវស្រែក រម្ងាប់ទាំងកុក រម្ងាប់ទាំងខ្វែក ទៀវ
ទីទុយ មៀមមុំ ចូលមកទំក្នុងលំនៅ ។ សិទ្ធិកិច្ចំ សិទ្ធិកម្មំ សិទ្ធិកំចា ត់
តថាគតោ សិទ្ធិតេជោ សិទ្ធិជយោ និយោនិយំ សិទ្ធីកម្មំ សព្វ ទុក្ខំ វិនាសន្តិ
អសេសតោ ។
ទើបគ្រូប្រើអញ អោយរម្ងាប់ទាំងឈ្លះឆ្លកចចកអប្រីយ៍ រម្ងាប់ទាំងសត្វស្រុក
រម្ងាប់ទាំងសត្វព្រៃ ទីងទាំងរមាំងរមាស ប្រើសព្រាយ ទន្សាយទន្សោង តោ ខ្លាធំ
ខ្លាឃ្មុំ រម្ងាម់ទាំង សត្វតូច សត្វធំ នូវសត្វកង្ហែន កំប្រុក ឆ្កែស្រុក
ឆ្កែព្រៃ ចង្រៃ ឡើងមកកើតកូនទុកក្នុងគ្រឹស្ថាន រម្ងាប់ទាំងពស់វែក ពស់ជា
ពស់ក្រាយ ពស់វែកក្ដាំងបាយ ពស់ស្នាទន្សោង កន្រ្ដោង ភ្លើងចចើងផ្ទះ
ទើបអ្នកមានម្នោម្នះ ឈ្នះអស់មារសត្រូវចង្រៃ ទើបគ្រូប្រើអញ
រម្ងាប់ទាំងត្មាតភ្លើង ត្មាតផេះ ត្រសេះ បាក់ ទៀវ ត្រដេវវ៉ិច
ហិចហើរមកទំលំនៅឥតក្រែង រម្ងាប់ទាំង រទេះដើរដ៍លាន់ឮពេកក្រៃ រម្ងាប់ទាំងបូសបម
កម រមាស់ អុត អាត់ នូវសត្វពង្រូលពស់ព្រៃ រម្ងាប់ទាំងសត្វបក្សាបក្សី ក្រួច
ក្រៀល ចង្កៀលខ្យង ត្រយ៉ង កងកេង តាដក់ រនាល កន្រ្កុំ ឃ្មុំ
បណ្ដាលអោយហើរមកពន្លឹក រម្ងាប់ទាំងមាន់ទោ មាន់ទឹក ប្រវ៉ឹង ប្រវែក ខ្វែកត្រោក
ប៉ោលតោក តាវ៉ៅ សត្វ ស្វិតចៅ នូវសត្វកាំប្រម៉ា សេក សារិកាហើរមកក្នុងលំនៅ
ទើបគ្រូប្រើអញ អោយរម្ងាប់ទាំងថ្លាន់ធ្លុងថ្លាន់ភ្ញី អក អាអូត ខ្លែងស្រាក
ចាកប្រផ្លាក ជីវក់ជីវាត់ ទាំងសត្វប្រម៉ាកខ្លា តោ ចរចូលក្នុងគ្រឹស្ថាន
ជាឋានលំនៅយើងនេះ ទើបគ្រូប្រើអញ រម្ងាប់ទាំងក្រយ៉ៅគោក្របីចង្រៃដ៍ចម្លែក
ទើបគ្រូប្រើអញ រម្ងា ប់ទាំងសព្វជននានាដែលមានចិត្តមិនល្អ រម្ងាប់ទាំងសត្វជើ
ងបួនជើងពីគឺ កុក ខ្វែក ទីទុយ មៀមមុំ ចចក ស្វនស្វា តោ ខ្លែងស្រាក ខ្មោចតូច
សំពោច ឆ្មាបា លាញ់ ពស់ព្រៃចូល មកក្នុងស្រុក រត់រត្រុកក្នុងភូមិ កណ្ដៀរមករោម
ទើបគ្រូប្រើ អោយរម្ងាប់រោគាព្យាធិ កុំបីពីងមកយាយី ពីងមកពីទិសទាំង ប្រាំបី
ពីងដើរទាំងថ្ងៃ ពីងដើរទាំងយប់ ពីងឈរពីងឈប់ សព្វម្លប់ណាៗ ពីងមកម្នាក់ឯង
ពីងមកមានគ្នា ទើបអញសំ ដែងនៅព្រះគាថា សរោ មេ ពុទ្ធ ពុទ្ធវញ្ច លោកេ តេ
ព្រហ្មវ តា ហ កេ ក តេមំ សព្វ កម្មំ ប្រសិទ្ធិ មេ ឱម្មរម្ងាប់មហារម្ងាប់
ទាំងទ្វេបាទ ចតុប្បាទផង រម្ងាប់ទាំងគិរី សត្តបរិភណ្ឌ រន្ធត់
ទាំងភ្នំព្រះសុមេរុ ភ្លូកដំបូករលើងភ្លើងរលត់ អង្កត់រលាយ
ខ្មោចព្រាយរបឹងរឹងរូស អោយរលាយជាផេះ ឆេះពាសវាល
ពាសកាលដ៍រាបបង្អាក់ទាំងមេព្រាយហោះបណ្ដើរកូន នូវ ខ្មោចព្រាយស្លាប់ប្ដី
កូនខ្ចីម្ដាយដើម ទើបគ្រូប្រើអញផាតទៅ ក្រោមនាយ ផាយទៅក្រោមទឹក ផាត់ទៅក្រោមនាយ
ផាយ ទៅក្រោមព្រះធរណី រម្ងាប់ទាំងសារពើ ឫស្សីឈើគ្រឿងផ្ទះ បាក់ដាច់ជើង
រលំរលើងទ្រេតទ្រោត ទ្រូងញែកវែងខ្លី សសរ ចង្រៃ មានភ្នែកវៀចកោង
ប្រហោងពាំសំបកប្រឡៃសកសិក ដ៍មានពិសខ្លាំងក្រៃ ពុទ្ធំមកជួយកំចាត់កំចាយ
ធម្មំមកជួយ កំចាត់កំចាយ សង្ឃំមកជួយកំចាត់កំចាយ សព្វេ អន្ដរាយ វិនាស្សន្តិ
អសេសតោ ។
ធម៌សូត្ររម្ងាប់មេទី៨
ឱម្មរាំងមហារាំង ឱម្មរម្ងាប់មហារម្ងាប់ ទើបគ្រូអោយ អញ រម្ងាប់ទាំងពលព្យូ
រម្ងាប់ទាំងអំរិត្តយ៉ូវ រម្ងាប់អស់សត្រូវ ដល់សឹកសង្រ្គាមជ័យ
រម្ងាប់ទាំងម្រឹកពាលយង់ឃ្នងដ៍ប្រពៃ រម្ងាប់នៅអស់ចង្រៃឧត្តបាទផងទាំងពួង
រម្ងាប់នៅ អថី អាគី អាបោ រម្ងាប់ទាំងព្រះភិរុណ រម្ងាប់ទាំងព្រះពាយ
រម្ងាប់ទាំង ខ្មោចបីសាចរាជទូតភូតកាចផងទាំងឡាយ រម្ងាប់ខ្មោចព្រា យរំលេះរំបល់
ព្រះចិត្តលោកបាលដ៍និមលអស់លោកសាក លមកជួយជាជ័យ ឱម្មរាំងមហារាំង
ឱម្មរម្ងាប់មហារម្ងាប់ រម្ងាប់អំពីលើអាកាសពាសដាសមកដល់មណ្ឌលប្រថពី ឱម្ម
សិទ្ធី ស្វាហ ស្វាហាយ ស្ដាប់បង្គាប់អញជាគ្រូបាធ្យាយ ហោង ។ សូត្រ៧ចប់
គាថានេះប្រើបាន១០០គុណ ដីភូមិថ្មី សង់ផ្ទះថ្មី វះដំរីក្ដី
ភូមិថាននៅមិនបានក្ដី រម្ងាប់សព្វសារពើរ គប់ខ្មោច លើកខ្មោច ម្ឈូសខ្មោច រណា
ព្លាក់ ដែកឈូស ពូថៅ ធ្វើម្ឈូសសរផ្ទះរបស់របរប្រើប្រាស់ ឡាន មូតូ កង រទេះ ។
ធម៌សូត្ររម្ងាប់មេទី៩
ពុទ្ធ ធម្មោ មហំ សន្ថិតចិត្ដា ឆេះឧបមាឋានណាឆេះដី
ឆេះទឹកឥសីប្រាំពាន់ទប់មិនទាន់ឆេះដល់ត្រៃត្រឹងប្រកាស ដល់ទេវាតានាយឥន្ទព្រហ្ម
ព្រះអង្គុយយំ គ្មានគិតទេណា ឧប មា សណោជាយ ជាកឹណ រាជាសន្ធោ រាជាសន្ធៅ
ចង្អុលចុះ ក្រោមឆេះដល់ឋានមនុស្សលោក ភគ្គសំ អរហំ តុ មម ។
ធម៌សូត្ររម្ងាប់មេទី១០
នមោពុទ្ធាយ នមអឧ ឥតិបិសោ ភគវា អរហំ សម្មាសម្ពុ ទ្ធោ បារមីតានុភាវេន
ទសពលានុភាវេន បញ្ច នមស្សិត្វា
សារាពេជ្រហ៊ុនៗព្រះពុទ្ធមានបុណ្យលោកមានបន្ទូលមក អញថា
ទើបគ្រូប្រើអញអោយរម្ងាម់ក្នុងដែនដីមនុស្សអប្រី យ៍ក្នុងព្រះនគរ
រម្ងាប់ទាំងខ្មោចប្រុសស្រីចង្រៃឧបទ្រព រម្ងា ប់ទាំងកុកទំផ្ទះរន្ទះបាញ់ភូមិ
ឆេះទាំងអាប ឆេះទាំងធ្មប់ ឆេះ ទាំងពីងមកយាយី អំពីទិសទាំងប្រាំបី
ពីងដើរទាំងថ្ងៃ ពីងដើរទាំងយប់ ពីងឈរពីងឈប់ សព្វដោយណាៗពីង មកមានគ្នា
ពីងមកម្នាកឯង ទើបអញសំដែងព្រះថាគា ធម្មបទ
ពុទ្ធរតនមាត់អញអើយបីដូចរន្ទះមារបាក់បបខ្លប
ខ្លាចនូវរិទ្ធអំណាចខ្លាចបារមីពីងញាក់ញ័រស្លុតមិនល្អរន្ធុត
ស្មារតីពីងភិតពីងភ័យចរណៃដើរចេញទៅហោង ឱម្មសិទ្ធី ស្វាហាយ ។
ធម៌សូត្ររម្ងាប់មេទី១១
ឧកាស ឥតិបិសោ ភគវាតិ ទើបគ្រូប្រើអញអោយ រម្ងាប់ទាំងបញ្ឈរសសរ តជើងរៀង
រម្ងាប់ទាំងវល្លិ៍ព័ទ្ធ វល្លិ៍ព័ន្ធ វល្លិ៍ជាន់ វល្លិ៍ចង
រម្ងាប់ទាំងជណ្ដើរឡើង ក្រា លក្ដារ ក្រាលរនូត រនាប រនង ជញ្ជាំង វាំងនន ញាត់
ឈ្នន លាក់ងាំ ដំដែកគោល បង្ខាំ ផ្ទោង ជ្រងមេដំបូល ដំបង្កង់ ទល់រងផ្លាន
ត្រាដៃរណែង ជ្រែង បង់បាញ់ រម្ងាប់ទាំងរងស្បូវ កាត់ជើងស្លឹក ប្រក់ក្បឿង
រម្ងាប់ទាំង បន្ទុំ ប៉ប្រក រម្ងាប់បញ្ឈរទ្វារ ដំបង្អួច លួចត្រណាប់ គាបក្រប
ស្របសែតី រម្ងាប់ទាំងព្រាយហោះ ព្រាយ ហើរ ព្រាយបណ្ដើរកូនខ្ចី ព្រាយដើរលើដី
ព្រាយក្បាល ប្រាំបី រម្ងាប់ទាំងក្បាលព្រាយ រំលាយទាំងក្បាលអាប
បង្រ្កាបទាំងក្បាលធ្មប់ សន្ទុបសន្ទុំទាំងក្បាលអារ័ក្ស ធាក់ទាំងអ្នកតា ពិភេទ
ព្រះរាម ព្រះខរ ព្រលក្សណ៍ រាពណ៍ សេដា ហនុមាន ស្ដេចស្វា សេដាយុ ស្ដាប់
បង្គាប់អញជាគ្រូបាធ្យាយ សព្វអន្តរាយ វិនាស្សន្តិ អសេសតោ
។ធម៌នេះសម្រាប់សូត្ររម្ងាប់ឡើងផ្ទះថ្មី ។
មន្តស្នេហ៍បរិស័ទ
ព្រះសិម្ពលី ច មហាថេរោ ពុទ្ធោ ឯហិ ឯហិ មម មនុស្ស ប្រុសស្រីផងទាំងឡាយ អោយចូលមករកអញជាគ្រូ តិវត្ត ព្វោ អាគច្ឆាយ អាគច្ឆាហិ មម ។
មន្តមហារំសាយ
សម្ពុទ្ធេ អដ្ឋវី សញ្ច នមក្ការានុភាវេន ហន្ត្វា តេសំ នមាមិហំ ។
ព្រះមន្តមហារម្ងាប់
-
Title : ព្រះមន្តមហារម្ងាប់
- Category : ថ្មីៗ ទំនៀមទំលាប់ និង ប្រពៃណីខ្មែរ ព្រះមន្តគាថា វីដេអូថ្មីៗ
-
Views:
- Watch date:
- Notice : No Episodes or videos are hosted on this site or its servers, 8Khmer only link to videos on other websites or sites such as youtube.com Third-party trademarks are used solely for describing the content indexed herein and no license or other affiliation is implied.