សែនរំដោះគ្រោះ

របៀបឲ្យចំណីមេទី១
ភន្ដេ ទេវោ ទេវន្តោ សិរីភូត្ដោ បិសាច្ចេវ ឯហិ គន្ដ្វា ខិប្បំ បូជា ភោជនំ ច បការោ បរិរូបោ សមន្ដលំ មនោរាមេ ភោជេភោជំធិបុធូ បំវលិគន្ដ្វា ទើបអញ្ជើញទេពព្រឹក្សអារក្ខ នៅសព្វដើមព្រឹក្សាជ្រោះជ្រងជ្រលងថ្មដា គិរីបុព្វតាមកយក ក្រយ៉ាបូជាចៀសចេញ ទៅ ។
ទើបអញ្ជើញព្រាយធំ វឹសជំពូរដោយពូជពង្សផៅ ពីងស្ដាប់ពាក្យអញស្រលាញ់លោមហៅចូរចេញមកក្រៅសេពសោយអាហា សូមអញ្ជើញព្រាយហោះព្រាយហើរ ផ្លេកផ្លោះលើអាកាសាពីងចូលឆាប់ប្រញាប់រួសរ៉ាមកយកក្រយ៉ាបូជាអញហោងទោះព្រា យ ម្ដាយដើមតែងធ្វើសម្បើម អស់កូនក្មេងផងពីងស្ដាប់ពាក្សអញ លំកេងស្នេហ៍ស្នងហៅ ហើយមកហោងបរិភោគចំណីទើប អញ្ជើញព្រាយរបាល ពីងដើរត្រអាលត្រាចដោយផែនដីចូរ ចេញមកឆាប់ប្រញាប់ ឃ្មាតខ្មីទទួលចំណីបរិភោជសប្បាយសូមអ ញ្ជើញព្រាយ របែងតែងធ្វើសង្រេងអស់មនុស្សផងទាំងឡាយឲ្យ ឆ្គបក្អកហិតស្អិតស្អួតរូបកាយពីងនើយចូរស្រាយពិសពីង ចេ ញ ទៅ ពែរួតពែរាយញ៉ាភ្លាសាំលាយ ចំណីសខ្មៅអញរៀបផ្ចិតផ្ចង់ បំរុងចាំនៅសោយហើយចេញទៅឲ្យសៈឲ្យជានមោពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស សេយ្យ ថេយ្យទំ ហុលោៗ ស្វាហាយ។ (សូត្រ៣ចប់) ។
របៀបឲ្យចំណីមេទី២
ទើបអញ្ជើញ ទេពព្រឹក្សអារក្ខសព្វឋានអាយកុំផ្សង ទើបអញ្ជើញនាងច័ន្ទទើបអញ្ជើញនាងប ទើបអញ្ជើញនាង ប៉ី ទើបអញ្ជើញ នាងចំប៉ា ទើបអញ្ជើញក្ដាំងង៉ា ចំប៉ារ៉េវៗ ឱម្ម កក្រើកមហាកក្រើកមន្ដអញហៅទើបអញ្ជើញហៅពិសពីងបានហើយអំពីក្នុងខ្លួន ចូលពីងមកយកអំពីពិសពីងចេញ ទៅឆាប់ៗកុំបីលេកលាប់នៅឋាននេះឡើយ នមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស សេយ្យ ថេយ្យទំ ហុលោៗ ស្វាហាយ ។ (សូត្រ៣ចប់) ។
បន្ទាប់មកសូត្រមេស្រូបព្រលឹង(សង្កតមេជើង
ឱម្ម ស្រូបមហាស្រូប សារពើស្រូប ទើបគ្រូប្រើអញស្រូបព្រលឹងតូចហើយពីលើកំពូលភ្នំ ទើបគ្រូប្រើអញស្រូបព្រលឹងធំ ហើយពីលើអាកាស ទើបគ្រូប្រើអញស្រូបព្រលឹងតូចហើយពីលើជ្រោះជ្រងអាងថ្មដាទើបគ្រូប្រើអញស្រូបព្រលឹងធំហើ យ ពីលើកំពូលដំបូក ទើបគ្រូប្រើអញស្រូបព្រលឹងតូចហើយអពីកំពូលភ្នំកៃឡាសបព៌តគិរីវង្សគត់នោះហោង   ទើបគ្រូ ប្រើ អញស្រូបព្រលឹងតូច ហើយអំពីលើកំពូលភ្នំព្រះសុមេរុបព៌តហោង ទើបគ្រូប្រើអញស្រូបព្រលឹងធំហើយពី​ លើកំពូ លដំបូក ។
ឱម្មស្រូប មហាស្រូប សារពើស្រូបផងទាំងឡាយ ឱម្ម សិទ្ធីកាមហាស្វាហាប់ស្ដាប់បង្គាប់អញជាគ្រូបាធ្យាយហោង ទើប គ្រូប្រើ អញស្រូបព្រលឹងធំហើយគេយកទៅទុកនូវព្រាយមយាបណ្តារសព្វ ទើបគ្រូប្រើអញស្រូបព្រលឹងតូច ហើយអំពី ធ្មបអាបគេបកក្រិត្តិយា ។
ឱម្មស្រូបសារពើស្រូប  ទើបគ្រូប្រើអញស្រូបព្រលឹងធំហើយគេយកទៅសន្ធប់នៅផ្នូរខ្មោច  ទើបគ្រូប្រើអញព្រលឹង ធំ ហើយ គេ យកទៅទុកនៅបាត់ស្ទឹង ទើបគ្រូប្រើអញស្រូប ព្រលឹងធំហើយគេយកទៅទុកនៅអារក្ខដំបូក ។ ទើបគ្រូប្រើ អញស្រូបព្រលឹង ធំហើយយកទៅសន្ធប់ទុកនៅភ្នំរហែងថ្មដា ទើបគ្រូប្រើអញស្រូបព្រលឹងធំហើយគេយកទៅទុកនៅ មាត់បឹង ទើបគ្រូប្រើអញស្រូបព្រលឹងធំហើយគេយកទុកនៅម្រឹកបក្សីយង់ឃ្នងប្រពៃសិទ្ធិស្វាប់ស្ដាប់បង្គាប់អញជាគ្រូ បាធ្យាយហោង  ។ ឱម្ម កំចាត់ ឥន្ទកំចាយ ព្រហ្មកំចាត់អំពើកំចាយទាំងនគរលង្ការកំចាត់ទាំងព្រាយមាយាបណ្ដាកំចាត់  ទាំងអាបធ្មប់គេកបក្រិត្តិយាអាប់ ហើយ កុំធប់ធ្មប់ហើយអាកំលងទើបអញឲ្យ  អាហោងលាអន្ទាក់ចេញទៅហោង ។ នមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស យទិទំ ហុលោៗ ស្វាហាយ ។

បន្ទាប់មកសូត្រធម៌រម្ងាប់៣-៤ហើយសូត្រជូនពែទៅទិសថ្ងៃ និមួយៗ  ។   ឱម្ម សិទ្ធិកាអញខ្ញុំបូជាសារពើអស់អាហារផង អញ្ជើញមកយកក្រយាស្ងោយបូជាហោងទើបអញ្ជើញព្រះអាទិត្យទេវារាជាចរចេញយាត្រាដោយតេជៈព្រះអណាចដេរ ដាស់សួគ៌ឋានទើបទេពវិមានអាកាសអាយណាទាំងព្រាយរស្មីទូទាំងទិសទីណានូវមនុស្សសត្វផងអស់ទាំងទេវតាដោយ ចេស្ដាអំណាចអ្នកហោងព្រះអង្គុយយាត្រាសព្វសួគ៌ឋានដ៍ជាទីពន្លឺមនុស្សផងតែងមង្គលចំរើនផលផងអញ្ជើញមកហោង មកយកក្រយាបូជា ទាន ធូក អញថ្វាយឆ័ត្រទងរៀងរាយ អញ្ជើញអ្នកទទួលយកសារអញ ខ្ញុំបូជាសូមរំដោះស្រាកស្រាន ដោះទុក្ខ ដោះភ័យ ដោះអស់ទាំងចង្រៃជម្ងឺមាយាដកអស់កាំព្រួញចង្រូងបន្លាពីក្នុងអាត្មាដកចេញឲ្យ អស់ពីងអារិសដ៍ជា សត្រូវគ្នា អស់ខ្មោចមាយា សូមរំដោះ ចេញទៅហោង ។អស់គ្រឿងដង្វាយប្រដាប់ពណ្ណរាយអញថ្វាយបូជាសូមរំដោះឲ្យ អស់ ទៅហោង អញ្ជើញព្រះយម្មរាជាហើយជា អាសូ ព្រះអង្គ មកទទួលយកក្រយាស្ងោយបូជា ហើយអញ្ជើ ញស្ដេចចុះចេញទៅហោង ។
អញ្ជើញព្រះច័ន្ទហើយរុងរឿងមូលចេញទស្សាជាទេពនារីទេវតារាជអស់ទាំងនារីអស់ទាំងអាសុរាសឹងបរិពារផងព្រះអង្គ យាត្រាសព្វឋានសួគ៌ដ៍ជាទីពន្លឺមនុស្សសត្វផងមានព្រះរស្មីសេពសោយប្រពៃទាន ធូក ដង្វាយដ៍ជាទីពន្លឺមនុស្សផងមក រក្សាចំរើនផលផង អញ្ជើញមកហោងយកក្រយាស្ងោយបូជាទានភោជន៍អញថ្វាយផ្កាភ្ញីសេនសោយអញ្ជើញព្រះអង្គមក យកបណ្ដាការអញថ្វាយបូជា សូមរំដោះស្រាកស្រានដោះទុក្ខដោះភ័យដោះអស់ចង្រៃជម្ងឺដកអស់កាំព្រួញ   ចំរូងបន្លាពី ក្នុងអាត្មាដកចេញឲ្យអស់ដកទាំងអារិសដ៍ជាសត្រូវនិងគ្នាអស់ខ្មោចមាយាស្រាកស្រានចេញហោង ។ អស់គ្រឿងដង្វាយប្រដាប់ពណ្ណរាយ អញថ្វាយបូជា អញតែងតែអញ្ជើញស្ដេចដ៍រាបមកទទួលយកក្រយាបូជានេះហើយ អញ្ជើញស្ដេចចុះចេញទៅហៅបុត្តមុត្តរោ ។  ទើបអញ្ជើញព្រះអង្គារ៍ហើយចរចេញអំពីអាគ្នេយ៍ទិសទីចេញមកយាត្រាជា ទេពនារីជាអធិបតីអសុរាលើអាកាសាដើរដោយសួគ៌ាឋានសព្វទេពវិមានអាកាសអាយណាអស់ទាំងយក្សាសឹងជាយោធា ជាបរិពារអ្នកហោងដើរដោយចេស្ដាលើអាកាសនាយណាដោយអានុភាពហោង ដើរដោយទ្វាទស្សអស់រាសីផង អញ្ជើញ មកហោង សេពសោយបូជាទានភោជន៍   អញថ្វាយបូជា​សូមរំដោះស្រាកស្រានដោះទុក្ខដោះភ័យដោះអស់ចង្រៃជម្ងឺមា យាដកអស់កាំព្រួញចង្រូងបន្លាពីក្នុង អាត្មាដកចេញអោយអស់ដកទាំងអារិសដ៍ជាសត្រូវនិង  គ្នាអស់ខ្មោចមាយាស្រាក ស្រានចេញទៅហោង  ។  អស់គឿងដង្វាយប្រដាប់ពណ្ណរាយ  អញថ្វាយបូជា អញ្ជើញអាសុរាមកទទួលយកក្រយាបូជា នេះហើយអញ្ជើញស្ដេចចុះចេញទៅហោង បុត្តមុត្តិរោ ។
អញ្ជើញព្រះពុទ្ធហើយ ចេញអំពីទក្សិណទិសទីចរចេញ យាត្រា ជាទេពនារីទេវតារាជាលើអាកាសនាយណាដោយ នៅ អណ្ដាប់ហោង ស្ដែងស្ដេចដើរដោយសួគ៌ឋាន​ទើបទេពវិមានលើអាកាសនាយណាដើរដោយទ្វារទសអស់រាសីផងអញ្ជើ ញមកហោង យកក្រយាបូជា ទាន ធូក ភោជន អញ ថ្វាយបូជា ឆ័ត្រទងរាងរាយ អញថ្វាយបូជា អញ្ជើញព្រះអង្គ​មកទទួ លយកសរណា អញថ្វាយបូជា សូមរំដោះ ស្រាក ស្រាន ដោះទុក្ខ ដោះភ័យ  ដោះអស់ចង្រៃមាយា
ដកអស់កាំព្រូញចំរូង បន្លា ពីក្នុងអាត្មា ដកចេញ ឲ្យអស់ដកទាំង អារិសដ៍ជាសត្រូវនិងគ្នា អស់ខ្មោចមាយា ដកចេញឲ្យអស់ ទៅហោង ។  អស់គឿងដង្វាយ ប្រដាប់ពណ្ណរាយ អញថ្វាយបូជា អញ្ជើ ញអស់ទេវតាអស់អាសុរាអ្នកមកទទួលយកក្រយា បូជានេះ ហើយអញ្ជើញស្ដេចចុះចេញទៅហោងបុត្តមុត្តិរោ ។
អញ្ជើញព្រះហស្បតិសំដីហើយមកអំពីទិសបច្ចិមទិសទីចរចេញយាត្រាទេពនារីទេវតារាជាហោងអញ្ជើញមកពីអាកាសនាយ ណា ដោយនូវអណ្ដាប់ហោង ស្ដែងស្ដេច ទិព្វាន្ដ ដើរដោយសួគ៌ឋានសព្វវិមានទេវតា ដើរដោយទ្វារ ទសរាសីផងអញ្ជើញ យា ត្រាមកយកក្រយាបូជា ដោយទាន ធូក ភោជន៍ អញថ្វាយឆ័ត្រទងរាងរាយ អញថ្វាយបូជា សូម រំដោះស្រាកស្រាន ដោះទុក្ខ ដោះភ័យ ដោះអស់ចង្រៃជម្ងឺ មាយា ដកអស់កាំព្រួញ ចំរូងបន្លាពីក្នុងអាត្មាដកចេញឲ្យ អស់ ដកទាំងអារិសដ៍ជាសត្រូវនិងគ្នា អស់ទាំងខ្មោចមាយា សូមរំដោះចេញទៅហោង ។
អស់គឿងដង្វាយប្រដាប់​ ពណ្ណរាយអញថ្វាយបូជា អញ្ជើញតុសីរាជាអ្នកមកទទួលយកក្រយាបូជា អញ្ជើញស្ដេចចុះចេញទៅ ហោងបុត្តមុត្តិរោ ។

អញ្ជើញព្រះសុក្រហើយចេញយាត្រាអំពីទិសឧត្តរ ទិស ទីចេញយាត្រា ដើរដោយសួគ៍ឋានសព្វទេពវិមានអាកាស នាយណា ជាទេវតាអធិបតីអស់ទាំងដ៍រាបជាលើអាកាសនា យណា ដោយនៅអណ្ដាប់ហោង ដើរដោយចេស្ដាអស់ទេព យោ សឹងជាបរិវារអ្នកផង ដើរដោយទ្វារទសរាសីផង អញ្ជើ ញមកហោង មកយកក្រយាបូជា អញហើយមកទទួលយក បណ្ដាការ អញថ្វាយបូជា សូនរំដោះស្រាងស្រាយ ដោះទុក្ខ ដោះភ័យ ដោះអស់ចង្រៃជម្ងឺមាយា ដកអស់កាំព្រួញចំរូង បន្លាពីក្នុងអាត្មា ដកចេញឲ្យអស់ ដកទាំងអារិសដ៍ជាសត្រូវ និងគ្នា ដកកិត្តិយាមេអាគមនូវមេប្រទាលមនុស្ស ដកទាំង អាបធ្មប់ គេកបក្រិតិយាមេទំរើសឃ្នើសឃ្នាងអស់ខ្មោចមា យា សូមរំដោះចេញទៅហោង ។ អស់គ្រឿងដង្វាយប្រដាប់ ពណ្ណរាយ អញថ្វាយបូជា អញ្ជើញព្រះកាលរាជាមកទទួល យកក្រយាបូជាហើយ អញ្ជើញស្ដេចចុះចេញទៅហោង បុត្ត មុត្តរោ ។

អញ្ជើញព្រះសៅរ៍ ហើយចរចេញអំពីនារតីទិសទីចេញ យាត្រាដើរដោយសួគ៍ឋានសព្វទេពវិមានទេវតាតែងចរយា​ត្រាដោ យនូវអណ្ដាប់ហោង មានតេជៈអំណាចជាទេពពេជ្ឈ ឃាតអស់ទាំងជរារាជាអំណាចចេស្ដាអស់ទាំងទេវតាបរិពារផង ដើរ ដោយទ្វារទសរាសីផង អញ្ជើញមកហោង យកក្រយាបូជា អញ្ជើញព្រះអង្គហើយមកទទួលសរណាអញខ្ញុំ បូជាសូម រំដោះ ចេញហោង ដោះទុក្ខដោះភ័យដោះអស់ ចង្រៃជម្ងឺមាយាដកអស់កាំព្រួញចំរូងបន្លាពីក្នុងអាត្មាដកចេញ អោយ អស់ដកទាំង អារិសដ៏ជាសត្រូវនិងគ្នាអស់ខ្មោច មាយា សូមរំដោះចេញហោង។អស់គ្រឿងដង្វាយប្រដាប់ ពណ្ណរាយ អញ ថ្វាយបូជា សូម រំដោះស្រាងស្រាយអញ្ជើញ ព្រះម្រិត្យូវរាជាតំសុរា អ្នកមកទទួលយកក្រយាបូជា អញ្ជើ ញស្ដេចចេញទៅហោង បុត្តមុត្តរោ ។

អញ្ជើញព្រះរាហើយចរចេញអំពីពាយ័ព្យទិសទីដោយ អណ្ដាប់ចងចាំសព្វមានអំណាចសឹងពីអាសូរយក្សាដរារាជា លើ អាកា សនាយណាសួគ៍ឋានណាៗតែងធ្វើហឹង្សាទេវតា ទេពវិមានសួគ៍ឋានណាៗដើរដោយរិទ្ធីតែងរង្គតរេរាដោយ ទ្វារទសដើរចូល សព្វឋានអស់រាសីផង អញ្ជើញមកហោងៗ យកក្រយាបូជាទាន ធូប ភោជន អញថ្វាយឆ័ត្រទងរាងរាយ អញថ្វាយបូជាញាំភ្លា លាំលាយសប្បាយអញថ្វាយបូជា ព្រះអង្គមកទទួលយកក្រយាស្ងោយបូជាអោយយកសរណា អញខ្ញុំសូមរំដោះចេញហោង ដោះទោសដោះភ័យដោះអស់ ចង្រៃជម្ងឺមាយាដកកាំព្រួញចំរូងបន្លាពីក្នុងអាត្មាដកចេញអោយអស់ដកទាំងអារិស ដ៏ជាសត្រូវ និងគ្នាដកក្រិត្តិយានូវមេប្រទាលមនុស្សផងដកទាំងអាបធ្មប់ដកទាំងគេកប់ក្រិត្តិយា មេទំរើសឃ្នើសឃ្នងអស់ខ្មោចមាយាសូម រំដោះ ចេញទៅហោង ។  អស់គ្រឿងដង្វាយប្រដាប់ពណ្ណរាយ សារពើស្រាកស្រាប់នូវអស់ញ៉ាំភ្លា អញ្ជើញព្រះកាលរាជា ស្ដេច មកយកក្រយាបូជាហើយ អញ្ជើញស្ដេចចុះចេញទៅ ហោង បុត្តមុត្តរោ ។

ផ្ដាច់អំបោះវាំង
នមោពុទ្ធាយ កុសលា ធម្មា អកុសលា ធម្មា កាយោ បាំងសុខសលោ អាយុ វណ្ណំ សុខំ ពលំ ទើបគ្រូប្រើអញបាំង គ្រោះ អាយុយ៉ឺន យូរហោង ពុទ្ធំ បច្ចាក្ខាមិ ធម្មំ សង្ឃំ បច្ចាក្ខាមិ ។
ជូនពែ
ឱមាយាត្រាជូនពែហើយណាអស់ទាំងជម្ងឺអ្នកយកទៅផង ស៊ីផឹកហើយហោងដោយឋានទីទៃលលកកែវហើយ បោកបែកផ្កា ត្រែងចូលអ្នកយល់ស្ដែងខ្លះស៊ីខ្លះផឹកខ្លះវេចខ្លះដក ខ្លះវេចជាយ ថ្នកខ្លះវេចជាយស្បៃកំពីងអាល័យ មកឋានអាយ ឋានពីង ស្រណុក ស្រុកពីងសប្បាយកំពីងខានទៅអោយខ្លាចភ្លើងព្រៃរោលកូនរោល ចៅពីងស្លាប់ ឧម នមោ ពុទ្ធស្ស នមោ ធម្មស្ស នមោ សង្ឃស្ស ហុលោៗ ស្វាហាយ។
បាលីបង់បាយព្រះគ្រោះ
 ឧម យោ ទោសោ​ ភូម្មភូម្មមោ ភូម្មករណំ សម្បន្នោ មហប្បលំ បុរជុ រជ្ជំ លាភំ សាធុ គច្ឆន្ដុ ទេវតា ទើបអញអាចបង់ បាយព្រះគ្រោះ ទោះបុរស ស្រី ឈឺថ្កាត់ គ្រោះ ច គ្រោះ ម គ្រោះជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះលក្ខិណា   គ្រោះបន្សាកំណើតនេះឯងហោង ទើបអញអាចបង់បាយ ព្រះ គ្រោះឲ្យឈ្មោះ(….) នេះហោងបង់ទៅទិសាស្នងអង្គអ្នក ហើយហោងស្រែស្រាយចំណងជម្ងឺដម្កាត់នោះបាត់យកទៅ ឈឺក្បាលឈឺត្បូង ឈឺទ្រូង ឈឺស្មាក្រឡាសាច់សួតបំពុងក ស្ងួតទឹកមាត់ពុំមាន អក្នើយស្រាយអំព័ន្ធ ពុទ្ធោ ធម្មោ សង្ឃោ ហុលោៗស្វាហាយ ។
បន្ទាប់មកសូត្រជូនពែ

ឧម អញ្ជើញអ្នកយាត្រាជូនពែហើយណា អ្នកចេញទៅ ហោង អស់ទាំងជម្ងឺអ្នកកាន់យកទៅផង ស៊ីផឹកហើយហោង ដោយឋានទីលំនៅ ទីទៃលល កសហើយ បែកជាផ្កាត្រែង យល់អ្នកវង្វេងជូនពែហើយណា ខ្លះស៊ីខ្លះជក់ខ្លះវេចជាយ ថ្នក់ខ្លះវេចជាយស្បៃ កុំពីងអាល័យរំពៃមើលមកឋានពីង ឯ នាយសប្បាយកន្ទេល ចំជាយពូកគ្រែខ្នល់ខ្នើយល្ហែល្ហើយ អញ្ជើញពីងទៅឲ្យឆាប់ក្រែងកូនពីងស្លាប់មួយថ្ញៃ២៥ចំពូក  ភ្លើងព្រៃវារោល  ភ្លើងវាឆេះ ឋានពីងឯណោះរលាយសាប់សូន្យ ពីងមកចោលកូន អញ្ជើញពីងទៅឆាប់ៗហោង ។

Post a Comment

[facebook]

Author Name




Contact Form

Name

Email *

Message *

Powered by Blogger.