ស្នេហ៍មុខ
មុននឹងចូលទៅកាន់កន្លែងធ្វើការរបស់មនន្ត្រីធំណាមួយ
ឬក៏ទៅកាន់លំនៅឋានរបស់វរជន ដោយមានបំណងសុំពឹងពាក់
ឬសុំក្ដីអនុគ្រោះបែបណាមួយនោះ
បុព្វបុរសយើងតែងតែប្រើដន្លាប់មន្តអាគមសែកសូត្របាលីស្នេហ៍មុខ
ផ្លុំទៅលើក្រមួនមាត់ដែលដាក់ក្នុងដន្លាប់ រួចយកមកលាបសក់ ចិញ្ចើម
ថ្ងាស ។ល។ ព្រមជាមួយនេះដែរ ដូនតាយើង លោករៀបឫកពារ សុភាពរាបសារ
ឱនលំទោនទាំងកាយទាំងវាចា សម្ដែងនូវការគោរពប្រណិប័តន៍
ចំពោះវរជនដែលជាមេបា ចៅហ្វាយនាយ ។ ជួនកាលលោកប្រើបាលីស្នេហ៍មុខនេះ ដើម្បីកម្រើកទឹកចិត្តឲ្យក្លាហាន
មិនឲ្យចាញ់ច្រាបគេ ឲ្យមានសិរីសួស្ដី និងមានអំណោយទាន មានគេអាណិត
និងឲ្យមានតេជះក្នុងការចូលទៅកាន់ជំនុំចំណោមប្រជុំមនុស្សធំតូច
។ ត្រូវសែកបាលីនេះ និងក្រមួនមាត់ ឬប្រេងដូងអប់
លម្អងផ្កាក្រអូបថា : “ ឧមសេពមហាសេព
ទើបគ្រូប្រើអញសែកប្រេងក្រមួន លាយលាបធ្វើខ្លួនអញអើយ
ល្អបីដូចមាស ថ្ងាសអញអើយ ល្អបីដូចប្រាក់ ព្រះភក្ត្រអញអើយ
ល្អបីដូចខែពេញបូណ៌ សម្បុរអញអើយ ល្អបីដូចឃ្មុំពេញឆោម
ម្រោមពេញទឹកបងប្អូននឹករលឹកមក
គ្រប់ៗគ្នា " ។
*បាលីស្នេហ៍មុខទី ២ ហៅថា បាលីស្នេហ៍សារិកា
“ឱមសារិការអើយ អញទៅត្រង់ណាមិនដែលទំនេរ ពាក្យអញសសិត មាត់អញស្រដី លួងលោមប្រុសស្រី ឲ្យចូលចិត្តនឹងអញ " ។
*បាលីស្នេហ៍មុខទី ៣ ហៅថា បាលីស្នេហ៍ក្រពុំរីករាយ
“ឱមរីក ឱមរាយ រីកដូចព្រះពាយ រាយព្រះអាទិត្យ"
បាលីស្នេហ៍ទាំងប៉ុន្មានមេនេះ ត្រូវសូត្រសេព ៣ចប់ ឬ ៧ ចប់ ។
បាលីស្នេហ៍ដាក់មនុស្ស ស្រី-ប្រុសឲ្យស្រឡាញ់
ខាងក្រោមនេះ ជាបាលីស្នេហ៍ មានឈ្មោះថា "ស្នេហ៍រំជួលចិត្ត" ។
“ទើបអញ្ជើញស្រីស្រើបរំជួលចិត្ត បើនាងអាណិតថយចេញឆាប់
បេះផ្កាស្រឡិត បេះផ្កាមោងគ្រេង បេះមកលួងលេងដោយចិត្តចំណង់ ។
ស្រណោះផ្គរលាន់ ឮដើមឆ្នាំ ស្រីខ្មៅទាំងប្រាំ នាំនាងចេញលេង
ផ្គរលាន់គគ្រឹក ឆ្លើយឡើងគគ្រេង នាំនាងចេញលេង ដោយពាក្យអញហៅ ។
អញហៅនឹងប្រេង អញហៅនឹងក្រមួន ឲ្យនាងដឹងខ្លួន នាងនៅក្នុងអង្គ ។
សអើយ ស្រីស ថ្ងៃ ល្ងាចឮផ្គរ សដេកមិនលក់ ដៃឆ្វេងពរកូន
ដៃស្ដាំជ្រងសក់ សមនាងរលឹកមកបងឬទេ ។ បើនាងរលឹកប្អូននាងកុំនៅ
គន់ទៅទឹកស្រះហូរមកថ្លាឈ្វេង ឲ្យនាងងូតលេងជាមួយនឹងបង ។