ស្នេហ៍​មុខ

ស្នេហ៍​មុខ 



មុ​ន​នឹង​ចូល​ទៅ​កាន់​កន្លែង​ធ្វើការ​របស់​មនន្ត្រី​ធំ​ណា​មួយ ឬ​ក៏​ទៅ​កាន់​លំនៅ​ឋាន​របស់​វរជន ដោយ​មាន​បំណង​សុំ​ពឹងពាក់ ឬ​សុំ​ក្ដី​អនុគ្រោះ​បែប​ណា​មួយ​នោះ បុព្វបុរស​យើង​តែងតែ​ប្រើ​ដន្លាប់​មន្ត​អាគម​សែកសូត្រ​បាលី​ស្នេហ៍​មុខ ផ្លុំ​ទៅ​លើ​ក្រមួន​មាត់​ដែល​ដាក់​ក្នុង​ដន្លាប់ រួច​យក​មក​លាប​សក់ ចិញ្ចើម ថ្ងាស ។ល។ ព្រម​ជា​មួយ​នេះ​ដែរ ដូនតា​យើង លោក​រៀប​ឫកពារ សុភាព​រាបសារ ឱន​លំទោន​ទាំង​កាយ​ទាំង​វាចា សម្ដែង​នូវ​ការ​គោរព​ប្រណិប័តន៍ ចំពោះ​វរជន​ដែល​ជា​មេបា ចៅហ្វាយ​នាយ ។ ជួន​កាល​លោក​ប្រើ​បាលី​ស្នេហ៍​មុខ​នេះ ដើម្បី​កម្រើក​ទឹក​ចិត្ត​ឲ្យ​ក្លាហាន មិន​ឲ្យ​ចាញ់​ច្រាប​គេ ឲ្យ​មាន​សិរីសួស្ដី និង​មាន​អំណោយ​ទាន មាន​គេ​អាណិត និង​ឲ្យ​មានតេជះ​​ក្នុង​ការ​ចូល​ទៅ​កាន់​ជំនុំ​ចំណោម​ប្រជុំ​មនុស្ស​ធំ​តូច ។ ត្រូវ​សែក​បាលី​នេះ និង​ក្រមួន​មាត់ ឬ​ប្រេង​ដូង​អប់ លម្អង​ផ្កា​ក្រអូប​ថា : “ ឧម​សេព​មហា​សេព ទើប​គ្រូ​ប្រើ​អញ​សែក​ប្រេង​ក្រមួន លាយ​លាប​ធ្វើ​ខ្លួន​អញ​អើយ ល្អ​បី​ដូច​មាស ថ្ងាស​អញ​អើយ ល្អ​បី​ដូច​ប្រាក់ ព្រះ​ភក្ត្រ​អញ​អើយ ល្អ​បី​ដូច​ខែ​ពេញ​បូណ៌ សម្បុរ​អញ​អើយ ល្អ​បី​ដូច​ឃ្មុំ​ពេញ​ឆោម ម្រោម​ពេញ​ទឹក​បង​ប្អូន​នឹក​រលឹក​មក
​គ្រប់​ៗ​គ្នា " ។
*បាលី​ស្នេហ៍​មុខ​ទី ២ ហៅ​ថា បាលី​ស្នេហ៍​សារិកា
“ឱម​សារិការ​អើយ អញ​ទៅ​ត្រង់​ណា​មិន​ដែល​ទំនេរ ពាក្យ​អញ​សសិត មាត់​អញ​ស្រដី លួងលោម​ប្រុស​ស្រី ឲ្យ​ចូល​ចិត្ត​នឹង​អញ " ។
*បាលី​ស្នេហ៍​មុខ​ទី ៣ ហៅ​ថា បាលី​ស្នេហ៍​ក្រពុំ​រីករាយ
“ឱម​រីក ឱម​រាយ រីក​ដូច​ព្រះ​ពាយ រាយ​ព្រះ​អាទិត្យ"
បាលី​ស្នេហ៍​ទាំង​ប៉ុន្មាន​មេ​នេះ ត្រូវ​សូត្រ​សេព ៣​ចប់ ឬ ៧ ចប់ ។


បាលី​ស្នេហ៍​ដាក់​មនុស្ស ស្រី-ប្រុស​ឲ្យ​ស្រឡាញ់

ខាង​ក្រោម​នេះ ជា​បាលី​ស្នេហ៍​ មាន​ឈ្មោះ​ថា "ស្នេហ៍​រំជួល​ចិត្ត" ។
“ទើប​អញ្ជើញ​ស្រី​ស្រើប​រំជួល​ចិត្ត បើ​នាង​អាណិត​ថយ​ចេញ​ឆាប់ បេះ​ផ្កា​ស្រឡិត បេះ​ផ្កា​មោងគ្រេង បេះ​មក​លួង​លេង​ដោយ​ចិត្ត​ចំណង់ ។ ស្រណោះ​ផ្គរ​លាន់ ឮ​ដើម​ឆ្នាំ ស្រី​ខ្មៅ​ទាំង​ប្រាំ នាំ​នាង​ចេញ​លេង ផ្គរ​លាន់​គគ្រឹក ឆ្លើយ​ឡើង​គគ្រេង នាំ​នាង​ចេញ​លេង ដោយ​ពាក្យ​អញ​ហៅ ។ អញ​ហៅ​នឹង​ប្រេង អញ​ហៅ​នឹង​ក្រមួន ឲ្យ​នាង​ដឹង​ខ្លួន នាង​នៅ​ក្នុង​អង្គ ។ ស​អើយ ស្រី​ស ថ្ងៃ ល្ងាច​ឮ​ផ្គរ ស​ដេក​មិន​លក់ ដៃ​ឆ្វេង​ពរ​កូន ដៃ​ស្ដាំ​ជ្រង​សក់ សម​នាង​រលឹក​មក​បង​ឬ​ទេ ។ បើ​នាង​រលឹក​ប្អូន​នាង​កុំ​នៅ គន់​ទៅ​ទឹក​ស្រះ​ហូរ​មក​ថ្លា​ឈ្វេង ឲ្យ​នាង​ងូត​លេង​ជា​មួយ​នឹង​បង ។

Post a Comment

[facebook]

Author Name




Contact Form

Name

Email *

Message *

Powered by Blogger.