ជ័យព្រះរតនត្រ័យមេទី១
សូមជ័យអំពីព្រះពុទ្ធ ទាំងប្រាំព្រះអង្គ ព្រះធម៌ព្រះសង្ឃ ចំរើននូវអាយុយឺនហោង អោយអស់មហាជនផង ចូរស្តាប់ ត្រាប់ត្រង អោយស្បើយអស់ពីទុក្ខភ័យ អោយស្បើយសារ ពើចង្រៃ ទុក្ខសោករោគភ័យ កុំបីបៀតបៀនបានឡើយ ទោះផ្ទះទ្រុឌទ្រោមគ្រាំគ្រា សូមអស់ទេវតាមកជួយរក្សាជ្រោ មជ្រែង ។
ទោះភ្លើងឆេះជើងក្រានឯង មហាជ័យតាក់តែង រម្ងាប់ បាត់ចង្រៃ កុកគូកឃ្មុំម្រោមពង្រួតនៃ ពស់ពិសព្រៃ ថ្លានធ្លុង ថ្លាន់ភ្ញី ត្រកួតអន្សោងកន្រ្តងក្ដី ពង្រូតអណ្ដើកនៃ អម្រឹក បក្សាតិរច្ឆាន ។
រន្ទះបាញ់ច្រាសវិមាន ដោយសព្វទីឋាន នូវអស់មហាជ ននានា ជ័យឈ្នះរន្ទះវិញណា រម្ងាប់ទោសា នៃពិសកម្មកាច ចង្រៃ អោយមានសិរីសួស្ដី ដោយតេជៈព្រះពុទ្ធព្រះធម៌ រម្ងា ប់ក្ដៅក្រហាយបង់ អោយត្រជាក់ត្រចង់ ដូចអង្គអម្រិទ្ធិសុខី ស្រោចស្រប់ស្កប់ស្កល់ឥន្រ្ទីយ៍ រោគសោកអប្រីយ៍ រសាយ រលាយវិញហោង បពិត្រអស់ទាំងទេវតាទាំងឆកាមា នូវអស់ ទាំងទីជិតឆ្ងាយ ។
យើងខ្ញុំសូត្រសូមសុខសាយ ទុក្ខសោកទាំងសម្ទាយ រលាយរសាយវិញវៃ ទេវិន្រ្ទអង្គឥន្ទកោសី ទាំងព្រហ្មព្រឹទ្ធក្ដី សូត្រសូមពរពិជ័យចេស្ដា ជយន្ដុវរបុណ្ណា គណនានុកនា ភវន្ដុកោ វិជ្ជសង្ឃា វន្ដោ ជ័យៗ វរោ សិទ្ធី ភវន្ដុ តេ ។
ជ័យឥសីមេទី២ ទើបព្រះឥសីចំរើននូវឫទ្ធីពរផង រីពរនេះហោងអំពីពុទ្ធឱ ស្ឋ ឯថា អាយុ វណ្ណ សុខ ពល យាមា សិរីមត្តោ សិទ្ធី ភវន្ដុ តេ ពរមួយទេពតន់ចំរើននូវព្រះជន្មឯង ឯពរជាគម្រប់ពីរចំរើ ននូវសម្បុរល្អក្រៃ អោយល្អថេរនៅកបនឹងកូនចៅសព្វថ្ងៃ ត្រូវនឹងព្រះទ័យពុំមានឃ្នាន់ឃ្នើសលើសឡើយ ពរជាគំរប់បី ទុក្ខរោគភ័យសឹងស្បើយ សុខខ្លួនលំហើយលំហែរកំសាន្ត គ្រប់គ្រា ពរជាគំរប់បួនមូលមិត្តខ្លឹមខ្លួនភរិយា ទាសាទាសីអ ហឹង្សាអាសុភសត្វផងសឹងខ្លាំងៗ ក្រៃឆាប់ៗវៃៗកន្លងបំរើ ឥតឆ្គងកុំព្រួយអម្ចាស់ជេដ្ឋា កើតស្រូវអង្ករសណ្ដែកនូវល្ងម្លូរ ស្លា មាសប្រាក់ទ្រព្យមូលមកក្នុងឃ្លាំងច្រើនក្រៃ អាយុមួយ រយឆ្នាំ ទើបដោយតេជពរជ័យ យឺនយូរប្រពៃ ប្រកបសឹងសុ ខសាទរ យើងខ្ញុំបង្គំទសករប្រណម្យត្រេកអរទទួល ព្រះពរ ព្រះមហាឥសីស្រេចហោង ៕
ជ័យពរបួនមេទី៣ ទើបព្រះឥសី ចិន្តាមុនីដ៍បវរ ថ្លាថ្លែងព្រះពរ ចៅអ្នកពិសី កល្យាណ វេលាទៅស្រង់ ជម្រះព្រះអង្គកាយា ព្រះហស្តទាំ ងសងបោចបេះត្រកងផ្កា ស្រង់ស្រេចហើយណា ដងទឹកដា ក់ក្នុងកន្ទីមាស ទើបអ្នកលីលា ដើរដោយមគ្គាទុលទីរ នាំទឹក កន្ទី នាំផ្កាមកដល់ អាស្រម ឥសីសិលា មានពុទ្ធការួសរាយ ហៅចៅហ្វាយ មកអាយតានឹងអោយពរ ទើបព្រះឥសីចំរើន នូវព្រះវុទ្ធីពរផង សូមពរនេះផង បានដូចសេចក្តីប្រាថ្នា អ្នក ស្ដាប់បន្ទូលហើយអ្នកទទូល ត្រេកអរត្បិតមាន ពរពីព្រះឥ សីចេស្ដា អាយុ វណ្ណំ សុខំ ពលំ យាវាសិរី មាតា សិទ្ធី ភវន្ដុ តេ ពរមួយតន់ ចំរើននូវព្រះជន្មឯង ឯពរគំរប់ពីរ ជម្រះនូវស ម្បុរល្អក្រៃអោយល្អកបនូវ កបនិងកូនចៅប្ដីសី ឧទ្ទបាទចង្រៃ អោយខ្ចាយរលាយចេញទៅ ពរជាគំរប់បីឧត្តមសួស្ដី ត្រាណ ត្រើយក្សេមក្សាន្ដ ចិត្តហើយកបនូវសម្បត្តិ សោត្តាណា ពរ ជាគំរប់បួន មូលមិត្តខ្លឹមខ្លួន ភរិយា ទាសី ទាសា គោសេះ ដំរី ពលផងសឹងខ្លាចក្រៃ ឆាប់ៗវៃៗ ដ៍កន្លងបំរើឥតឆ្គង ពុំព្រួ យអម្ចាស់ជេរចៅថ្លៃថ្លា វិនាសទុក្ខភ័យជម្ងឺរោគាគ្មានស្បើយ អស់ភោគអាហារ ចូលមកសព្វកាល ឥតស្បើយ បបូរចិត្ត ហើយ ដូចព្រះឥសីអោយពរ យើងខ្ញុំបង្គំទោះក៍ប្រណម្យ ត្រេកអរទទួលពរ ព្រះឥសីសូរេចហោង ៕
ជ័យទិសមេទី៤
ឥតិបិសោ ភគវា ថ្វាតថ្វាយវន្ទា បង្គំស្រីរតនត្រៃ ថ្វាតថ្វា យបង្គំសូមជ័យ សូមពររិទ្ធីក្រៃ ពីជ័យនូវជ័យព្រះឥន្រ្ទា កម្មា វិច្ចរសួគ៌ា សោឡោះព្រហ្មា ទាំងព្រះនរាយរណ៍ឥសូ សូមជ័ យអំពីទេវតា នូវទិសបូព៌ ហិចហើរមកមូលប្រសើរ លើត្បូង តុសិត សូមជ័យអំពីទេវតា នូវទិសអាគ្នយ៍ មូលមកទៀតទេ អោយមង្គលរួសរាន់ សូមជ័យអំពីទេវតា នូវទិសទក្សិណ សក្កោទេវន ទេវាអាចអោយសិរី សូមជ័យអំពីទេវតា នូវទិស នារតី សំដែងរិទ្ធិ រិទ្ធិអានុភាពចេស្ដា សូមជ័យអំពីទេវតា នូវទិសបច្ចិម មូលមកត្រៀបត្រា ប្រសិទ្ធីប្រសើរពរគ្រប់ សូមជ័យអំពីទេវតា នូវទិសពាយ័ព្យ ហៀវហោះអើងអាប់ ចំរើននូវសព្ទសាទរ សូមជ័យអំពីទេវតា នូវទិសឧត្តរ ចៀងជួយអោយពរ ពរមង្គលថ្កើនថ្កាន សូមជ័យអំពីទេវតា នូវទិសឦសាន ហិចហោះទាំងវិមាន ចំរើននូវពរសព្វសារ សូមជ័យអំពីទេវតា ព្រះឥសូរ នូវព្រះនរាយរណ៍ ឥន្ទព្រហ្ម ទាំងឡាយ នូវនិក៍ក្រាសក្រៃ ទើបឋិតធរណីភពត្រៃ ឋិត ព្រឹក្សព្រៃសូម៉ែបរិពួកគោហ៊ា ទើបឋិតនូវឋានគង្គា សមុទ្រ ជលសា នូវព្រៃហេមពាន្តហោង ៕
ជ័យឡើងផ្ទះមេទី៥
ឥតិបិសោ ភគវា ថ្វាតថ្វាយវន្ទា បង្គំព្រះស្រីរតន ត្រៃ ថ្វាតថ្វាយបង្គំ សូមពរឫទ្ធីក្រៃ សូមជ័យរំដោះ គ្រោះមហាជន ទោះមានគ្រោះថ្នាក់ទម្ងន់ ឈឺទុរន់ទុរា រៀបក្ស័យជីវិត សូមជ័យប្រពៃរឹងរិត ជ្រោមជ្រែងប្រសិទ្ធិ រំដោះគ្រោះនោះឲ្យបានស្បើយ ជម្ងឺដែលឈឺយូរហើយ សុខ ជាកន្តើយ ដោយតេជៈព្រះទិព្វមន្ត ទោះគ្រោះថ្នាក់ជាទម្ងន់ បៀតបៀនមហាជន សូមជ័យកំចាត់កំចាយ ទោះអារក្សនូវ អាយ បៀតបៀនក្នុងកាយមហាជនផង សូមជ័យប្រពៃបរ មត្ថបារមីកំចាត់កំចាយអារក្សនោះចេញ ទោះខ្មោចអម្បាល នោះមិញ សូមជ័យដាស់ចេញ ឲ្យវាស្លន់ស្លុតរត់ឆ្ងាយ ទោះ បីព្រាយអាបទាំងឡាយ សូមជ័យកំចាយកំចាត់ឲ្យវារត់ចេ ញទៅ ទោះខ្មោចក្នុងផ្ទះលំនៅ បៀតបៀនកូនចៅ ឲ្យឈឺ ទម្ងន់ធ្ងន់ក្រៃ សូមតេជៈជ័យព្រះរតនត្រៃ ជួយដេញកំចាយ
ឲ្យវាបាក់បបម៉បម៉ាយ ទោះខ្មោចលោកីយ៍ទាំងឡាយ សូម ជ័យកំចាយឲ្យវាចៀសចេញ មួយនោះព្រះពៃស្រមណ៍មិញ ស្រក់ទឹកហូរចេញជាឈាមនៅក្នុងគ្រឹហា សូមជ័យធម៌ថ្លៃ នានា រម្ងាប់រោគភយា ចំរើនឲ្យសុខវិញហោង ។
កុករលកហើរមកលេងលង ហើរទុំលើផ្ទះ សូមជ័យធម៌ថ្លៃ ជំរះ ចំរើនឲ្យជ្រះឲ្យជាសុខវិញហោង ទោះបីក្ដីសៅហ្មង មានរន្ធនាគផង ពីក្រោមលំនៅគ្រឹហា សូមព្រះថ្លៃធានា រម្ងាប់ភយា ចំរើនឲ្យសុខសួស្ដី មួយទោះសសរផ្ទះថ្មី ថ្នាំង កាច់អប្រីយ៍ សូមចំរើនសុខា ឲ្យកើតទាសីទាសា មាសប្រាក់ ភស្ដុភា កែវកងពិទូរ្យសូរ្យក្កាន្ត ទោះពស់អណ្ដើកតិរច្ឆាន ចិត្តវាហៅហ៊ាន ចូលមកក្នុងភូមិនេះណា សូមមហាជ័យព្រះ សាស្ដា រម្ងាប់ទុក្ខា ចំរើនឲ្យបានសុខក្រៃ ម្ចាស់ផ្ទះរូតរះប្រពៃ កើតលាភសព្វថ្ងៃ ពុំមានខ្វះខាតឡើយណា សូមជ័យនៃព្រះ សាស្ដាចំរើនសុខាមហាជន ឲ្យសុខសប្បាយ ទោះឈឺជម្ងឺ ក្នុងកាយ សូមឲ្យរលាយរលត់ជាអហោសិកម្ម ទោះគ្រោះ ជោគ គ្រោះជាំ គ្រោះខែ គ្រោះឆ្នាំ គ្រោះប្រាំពីហោងណា មហាជ័យនៃព្រះសាស្ដា ចំរើនសុខា គ្រោះកាយរលាយហ្មត់ ហ្មង ទោះឈឺជម្ងឺកាយផង សូមជ័យចំលង ឲ្យរួចរោគកម្ម នោះណា ឲ្យល្ហែល្ហើយសុខា ទោះឈឺម្ដេចម្ដា ឲ្យបានជាសៈ ទៅហោង មួយនោះឈឺរបេងផង ធ្វើឲ្យសៅហ្មងក្អកក្អួតស ង្រេងសង្រៃ សូមពរទិព្វមន្តថ្លាថ្លៃ ដេញខ្មោចចង្រៃរបេង ឲ្យវាចេញទៅ ខ្មោចកាចកំណាចឃោរឃៅ កុំឲ្យវានៅបៀត បៀនអស់មហាជនផង មហាជ័យនៃព្រះច្បាស់ច្បង ដោះ គ្រោះអ្នកផង ឲ្យវិនាសជាអហោសិកម្មទៅហោង ។
ជ័យកាត់គ្រោះមេទី៦
ជ័យៗ ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារធនាព្រះ កុក្កសន្ធោ ព្រះអើយព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំឆាប់ ៗប្រញាប់វៃៗ ខ្ញុំព្រះករុណាសូមអារធនា ព្រះកុក្កសន្ធោ ព្រះ អង្គយាងមកជាព្រះខ័នទិព្វ មកកាត់អស់អំពើអកុសល អំពល់នូវបាបគ្រោះចង្រៃ សារពើទុក្ខ សារពើសោក សារ ពើរោគ សារពើភ័យ សារពើជំងឺដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ ។
ជ័យៗ ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារធនាព្រះ កោនាគនោព្រះអើយព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំឆាប់ ៗប្រញាប់វៃៗ ខ្ញុំព្រះករុណាសូមអារធនា ព្រះកោនាគនោ ព្រះអង្គយាងមកជាព្រះខ័នទិព្វ មកកាត់អស់អំពើអកុសល អំពល់នូវបាបគ្រោះចង្រៃ សារពើទុក្ខ សារពើសោក សារ ពើរោគ សារពើភ័យ សារពើជំងឺដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ ។
ជ័យៗ ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារធនាព្រះ កស្សបោ ព្រះអើយព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំឆាប់ៗ ប្រញាប់វៃៗ ខ្ញុំព្រះករុណាសូមអារធនាព្រះកស្សបោព្រះអង្គ យាងមកជាព្រះខ័នទិព្វ មកកាត់អស់អំពើអកុសល អំពល់ នូវបាបគ្រោះចង្រៃ សារពើទុក្ខ សារពើសោក សារពើរោគ សារពើភ័យ សារពើជំងឺដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ ។
ជ័យៗ ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារធនាព្រះ សមណគោតម ព្រះអើយព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំ ឆាប់ៗប្រញាប់វៃៗ ខ្ញុំព្រះករុណាសូមអារធនាព្រះសមណ គោតម ព្រះអង្គយាងមកជាព្រះខ័នទិព្វ មកកាត់អស់អំពើ អកុសលអំពល់នូវបាបគ្រោះចង្រៃ សារពើទុក្ខ សារពើ សោក សារពើរោគ សារពើភ័យ សារពើជំងឺដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ ។
ជ័យៗ ឥតិបិសោ ភគវា ខ្ញុំព្រះករុណាសូមអារធនាព្រះ សិអារ្យមេត្រី ព្រះអើយព្រះអង្គស្ដេចតើនរួសរ៉ា មកជួយខ្ញុំ ឆាប់ៗប្រញាប់វៃៗ ខ្ញុំព្រះករុណាសូមអារធនាព្រះសិអារ្យមេត្រី ព្រះអង្គយាងមកជាព្រះខ័នទិព្វ មកកាត់អស់អំពើ អកុសលអំពល់ នូវបាបគ្រោះចង្រៃ សារពើទុក្ខ សារពើ សោក សារពើរោគ សារពើភ័យ សារពើជំងឺដម្កាត់ចង្រៃ សព្វសត្រូវ វិនាស្សន្តិ អសេសតោ ។

Powered by

Post a Comment
Post a Comment