លោកគ្រូចៅម្ជុលពេជ្រ
(ការបកស្រាយអំពីយ័ន្តកថាព្រហ្មទាំង៤)
ចំពោះយ័ន្តកថាព្រហ្មទាំង៤ នេះមានអនុភាពទៅ
ខាងការពារនៅគ្រឿងសព្វាវុធទាំងអស់ ជាយ័ន្ត
ប្រើសំរាប់ចារុជាកូនសង្កត់ ឬ កន្សែងយ័ន្ត តែមិន
អាចយកមកសាក់បាននោះទេ ។ យ័ន្តនេះពូកែ
ណាស់ ហើយត្រូវដាស់ដោយគាថា ពុទ្ធគុណ
ធម្មគុណ និង សង្ឃគុណ មួយមេ៧ចប់ បន្ទាប់មក
ចាប់ដាស់ដោយគាថាខាងលើដែលមានស្រាប់នោះ
មួយមេ១០៨ចប់។ ពេលដាក់យ័ន្តរួចហើយទើបចាប់
មូរធ្វើជាកូនសង្កត់ដោយរុំជាមួយអំបោះឆៅឆ្វាក់ធ្វើ
ជាខ្សែរទុកពាក់ ។ នៅពេលដែលយើងដាស់ហើយ
ត្រូវសូត្តដាស់ថែមនៅគាថាមហាពិជ័យសង្គ្រាមបន្ថែម
ទៀត ដោយគាថាមេអថ័ន្ន ឬ ស្តេចអថ័ន្ន ឬ គាថាមហា
អ៊ុតបន្ថែមទៀត ។ ត្រូវយកកូនសង្កត់នេះទុកនៅមុខអសនះ
ទុកដាស់អោយគ្រប់៧សិល ទើបអាចយកមកពាក់បាន៕
Post a Comment
Post a Comment